ការអនុវត្តវិធានការគន្លឹះទាំង៥៖

១. កំណែទម្រង់វិស័យរដ្ឋបាលសាធារណៈ ដោយបានជ្រើសរើសមន្ត្រីរាជការតាមនីតិវិធីថ្មី ដើម្បីធានាភាពត្រឹមត្រូវ យុត្តិធម៌ ស្របតាមទិសស្លោក អ្នកចេះជាប់ វិភាគមុខងារ និងប្រតិបត្តិការរដ្ឋបាលសាធារណៈ

២. ការកែទម្រង់វិស័យអប់រំដោយបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយកំពុងអនុវត្តនីតិវិធីជ្រើសរើសសាលាគោលដៅចំនួន៥០ កម្រិតបឋមសិក្សានៅតាមបណ្តារាជធានី ខេត្តចំនួន ៩

៣. ការកែទម្រង់វិស័យសុខាភិបាលផ្តោតលើការពង្រឹងសេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក និងពុងរៀបចំផែនការចំណាយក្នុងគោលដៅផ្គត់ផ្គង់ឱសថ និងសម្ភារបរិក្ខារចាំបាច់សម្រាប់មណ្ឌលសុខភាពព្រមទាំងពិនិត្យលទ្ធភាពបង្កើនឱសថចាំបាច់មួយចំនួន

៤. គោលនយោបាយភូមិ-ឃុំ-មានសុវត្ថិភាពដោយរៀបចំកែសម្រួលរចនាសម្ព័ន្ធអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ចេញបទបញ្ជាលេខ០០១ ដែលជាបទបញ្ជាដាច់ខាត ក្នុងការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀនតាមក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ

៥. ការពង្រឹងនិងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ដោយបង្កើតអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហើយបានដាក់ចេញយុទ្ធនាការ២ គឺ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

#ams1minute

ads banner