សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ធ្វើដើម្បីផលលាភជូនប្រជាពលរដ្ឋគ្រប់រូប គ្រប់ទីកនែ្លង មិនចោលកន្លែងណាទេ
(សៀមរាប)៖ គោលដៅរាជរដ្ឋាភិបាល គឺធ្វើដើម្បីតែប្រជាពលរដ្ឋ គ្រប់ទីកន្លែងទាំងអស់ “Leave no place no one behind “ ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេ លើកទី៨ ក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ធ្វើដើម្បីផលលាភជូនប្រជាពលរដ្ឋគ្រប់រូប គ្រប់ទីកនែ្លង មិនចោលកន្លែងណាទេ។
សម្តេចធិបតី បានរំលឹកថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា មានសុខសន្តិភាព ដែលមិនធ្លាប់មានរយះពេល ៥០០ឆ្នាំមកនេះ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ពេលនេះកម្ពុជា គ្មានសំលេងកាំភ្លើងទេ មានតែសំលេងតន្រ្តី សំលេងសប្បាយ នេះហើយជាផលបានមកពីសន្តិភាព ដែលជាឱកាសឲ្យរាជរដ្ឋាភិបាលមានឱកាសក្នុងការកសាងសមិទ្ធផលនានាបំរើជូនពលរដ្ឋ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ
