កម្ពុជានឹងសហការជាមួយដៃគូក្រៅប្រទេស លើកកម្ពស់វិស័យគ្រឿងអលង្ការថ្នាក់ជាតិ និងអន្តរជាតិ

ភ្នំពេញ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នឹងបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកនូវគំនិតនិងសកម្មភាពថ្មីៗ ដើម្បីជំរុញវិស័យគ្រឿងអលង្ការនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ស្របតាមកាវិវត្តរបស់ប្រទេសជាតិ និងពិភពលោក។

ថ្លែងក្នុងកម្មវិធីជំនួបព្រឹត្តិការណ៍នារីឯកលើកទី១ ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងកោះពេជ្រ លោក ឆាយ ស៊ីណាត ប្រធានស្ដីទីសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានបញ្ជាក់ថា ផ្អែកលើបទពិសោធន៍ និងមានទំនាក់ទំនងក្នុងវិស័យនេះកន្លងមក លោកមានសុទិដ្ឋិនិយមថា ឆ្លងកាត់នូវព្រឹត្តិការណ៍នារីឯកលើកដំបូងឆ្នាំ២០២៤ នឹងធ្វើឲ្យមានភាពលេចធ្លោនៃព្រឹត្តិការណ៍ដែលបានរៀបចំឡើងដោយសមាគមឲ្យកាន់តែរសរវើក។ ម្យ៉ាងទៀត យើងនឹងរៀបចំពិព័រណ៍គ្រឿងអលង្ការកម្ពុជា-អន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនានាពេលខាងមុខ ដូច្នេះក្នុងព្រឹត្តិការណ៍នៃការជ្រើសរើស និងជំនួបរវាងនារីឯកនៅក្នុងរាត្រីនេះ គឺជាពេលវេលាមួយ ដែលយើងត្រៀម ក្នុងការសម្រិតសម្រាំងយកបេក្ខនារី ដែលមានសមត្ថភាពអាចបន្តទៅក្នុងកម្មវិធីបន្តបន្ទាប់ទៀត។

លោកបន្ថែមថា កញ្ញា មាន សូនីតា គឺជាគណៈកម្មការនារីឯក ក្នុងការសម្រេច និងជ្រើសរើសបេក្ខនារីចំនួន ១០០នាក់ ដើម្បីចូលរួមក្នុងកម្មវិធីសម្ពោធព្រឹត្តិការណ៍នារីឯកលើកទី១ ឆ្នាំ២០២៤ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្នុងកម្មវិធីពិព័រណ៍គ្រឿងអលង្ការកម្ពុជា-អន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ របស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា។

លោកប្រធានស្តីទីរំពឹងថា សកម្មភាកម្មវិធីនេះ នឹងធ្វើឲ្យកម្ពុជាកាន់តែលេចធ្លោឡើងថែមទៀ៎តនៅលើឆាកអន្តរជាតិ តាមរយៈបណ្តាញដៃគូថ្នាក់តំបន់ ទាំងនៅក្នុងអាស៊ាន និងពិភពលោក គឺមានគ្រប់ទិសទី ដូច្នេះរាល់អ្វីដែលជាផលិតផល ឬសកម្មភាពរបស់សមាគមយើង មានឱកាសក្នុងការផ្សព្វផ្សាយ ដែលមានការសហការជាមួយបណ្តាដៃគូខាងក្រៅ ដើម្បីជំរុញដល់កិច្ចការងារវិស័យគ្រឿងអលង្ការថ្នាក់ជាតិ និងអន្តរជាតិ។ ដូច្នេះបេក្ខនារី ដែលបានដាក់ពាក្យចូលរួមក្នុងការជ្រើសរើសនារីឯកក្នុងពេលនេះ គឺម្នាក់ៗនឹងអាចមានឱកាសឋ និងអនាគតល្អប្រសើរផងដែរ។

គណៈកម្មការនារីឯកលើកទី១ កញ្ញា មាន សូនីតា បានបញ្ជាក់ថា ការចាប់ផ្តើមជំនួបដំបូងនៅថ្ងៃនេះ គឺជាការប្រកួតដំបូងរបស់បេក្ខនារីទាំងអស់ ក្នុងការចម្រាញ់ និងសម្រេចជ្រើសរើសបេក្ខនារីចំនួន១០០នាក់ដំបូង ដើម្បីបន្តដំណើរទៅកាន់ការប្រកួតដ៏ស្វិតស្វាញនាពេលខាងមុខ។ កញ្ញាសង្ឃឹមថា បេក្ខនារីទាំងអស់នឹងខិតខំប្រឹងប្រែង ដើម្បីបង្ហាញសមត្ថភាព, ទេពកោសល្យ និងរូបសម្រស់របស់ខ្លួននៅក្នុងរាត្រីនេះឲ្យអស់ពីសមត្ថភាព។ កញ្ញាបន្ថែមថា នេះគឺជាការប្រកួតនារីឯកលើកទី១នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែស្តង់ដារ និងការសហការ គឺលំដាប់អន្តរជាតិ បេក្ខនារីដែលបានទៅកាន់វគ្គបន្ត ត្រូវតែមានមោទនភាពទៅលើលទ្ធផលដែលខ្លួនបានបង្ហាញនៅក្នុងយប់នេះ ហើយអ្នកដែលអាចក្លាយទៅជាម្ចាស់ជ័យលាភី នឹងក្លាយទៅជាអ្នកដែលតំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner