វៀតតណាមខាតបង់ ៣ពាន់លានដុល្លារ ព្រោះកំណើនទឹកប្រៃ

ប្រទេសវៀតណាមប្រឈមនឹងការខាតបង់ផលដំណាំប្រចាំឆ្នាំ គិតជាទឹកប្រាក់ មានរហូតដល់ ៣ពាន់លានដុល្លារអាមេរិក ដោយសារតែការកើនឡើងកម្រិតទឹកប្រៃ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ VN Express កាលពីថ្ងៃអាទិត្យ បានចុះផ្សាយពីការស្រាវជ្រាវថ្មីមួយ ដែលចង្អុលបង្ហាញថា ក្នុងមួយឆ្នាំៗ ទឹកប្រៃបានហូរចូលដីបង្កបង្កើនផល ខូចខាតលើតំបន់ដីសណ្ដមេគង្គ ដែលត្រូវបានគេស្គាល់ថាជា «ចានបាយរបស់វៀតណាម» ព្រោះវាផ្តល់អាហារ និងជីវភាពរស់នៅ សម្រាប់មនុស្ស រាប់សិបលាននាក់។

ការសិក្សាបង្ហាញថា កម្រិតទឹកប្រៃច្រើនតែឡើងខ្ពស់ ក្នុងរដូវប្រាំង ប៉ុន្តែ ថ្មីៗនេះ វាកាន់តែខ្លាំងឡើងថែមទៀត ដោយសារតែការកើនឡើង នៃកម្រិតទឹកសមុទ្រ ជាមួយនឹង ភាពរាំងស្ងួត ការប្រែប្រួលនៃជំនោរ និងកង្វះទឹកសាប។ គ្រាន់តែ ខេត្ត Ca Mau ភាគខាងត្បូងដាច់ស្រយាលនៃតំបន់ដីសណ្ដមេគង្គ បាត់បង់ប្រាក់ ប្រមាណ ៦៦៥លានដុល្លារ។ រីឯ ខេត្ត Ben Tre អាចប្រឈមនឹងការខាតបង់ ប្រហែល ៤៧២លានដុល្លារ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner