ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី១៨ ខែមីនា
អត្ថបទដោយ៖
ឈឹម សុផល
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៦នាក់ស្រី ០នាក់ កជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៣នាក់ស្រី ៣នាក់ប្រើប្រាស់ ៧ករណី ឃាត់ ១៥នាក់ ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែមីនា រួមមាន មេតំហ្វេ តាមីន (Ice) ស្មើ ១១៧,១៩ក្រាម។ លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។