សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មីនា ២០២៤
១. ធនាគារពិភពលោកអនុម័តកម្ចីចំនួន ៣៥លានដុល្លារបន្ថែម សម្រាប់កម្ពុជាអភិវឌ្ឍផ្លូវនៅតាមជនបទក្នុងខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំ – AMS Economy
២. ក្រសួងពាណិជ្ជកម្មកំណត់ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ចំនួន ៣ សម្រាប់ការនាំចេញទៅចិន រួមមាន ស្ករត្នោតកំពង់ស្ពឺអំបិលកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី – ខ្មែរថាមស៍
៣. ក្រសួងសាធារណការចាប់ផ្ដើមស្ថាបនាកំណាត់ផ្លូវជាតិ៣ កំពត-វាលរេញ ដើម្បីសម្រួលចរាចរណ៍ពលរដ្ឋ – ស៊ីស៊ីថាមស៍
៤. អត្រាអាពាហ៍ពិពាហ៍នៅចិនហក់ឡើងវិញ ខណៈឆ្នាំ២០២៣ មានអ្នករៀបការ ៧,៦៨លានគូ កើន ១២,៤% – SCMP
៥. EU ប្រកាសផ្ដល់កញ្ចប់ជំនួយ ៨ពាន់លានដុល្លារ ដល់អេហ្ស៊ីបដោះស្រាយបញ្ហាលំហូរជនចំណាកស្រុក – Al Jeezera
#ams1minute