ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានចាប់ផ្តើមតភ្ជាប់ជើងហោះហើរឡើងវិញរវាងរាជធានីភ្នំពេញ-ទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី១៩ មីនា ២០២៤នេះតទៅ
អត្ថបទដោយ៖
AMS OneMinute
ដោយជើងដំបូងនេះ កម្ពុជាបានស្វាគមន៍អ្នកដំណើរចំនួន ១១៦នាក់ ពីឡាវ។
សម្រាប់ការតភ្ជាប់ហោះហើរឡើងវិញនេះ នឹងធ្វើការហោះហើរក្នុងមួយសប្តាហ៍ចំនួន៣ជើង គឺថ្ងៃអង្គារ-ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះ Air Bus320 ឬ ATR 72។
ការតភ្ជាប់ជើងហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ គឺជាសញ្ញាវិជ្ជមានមួយដ៏ធំធេង សម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ អ្នកធុរកិច្ច ពាណិជ្ជករ វិនិយោគិន និងបង្កើនទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបង្កើនភាពទាក់ទាញភ្ញៀវទេសចរបន្ថែម ឱ្យមកទស្សនានៅកម្ពុជា។


#ams1minute