Hyundai បោះទុន៥០ពាន់លានដុល្លារ ផលិតឡានអគ្គិសនី

នៅថ្ងៃពុធនេះ ក្រុមហ៊ុនរថយន្តដ៏ធំ Hyundai បានអះអាង នឹងវិនិយោគជាង ៥០ពាន់លានដុល្លារអាមេរិក ជំរុញការផលិតរថយន្តអគ្គិសនី ឬ EV នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ក្រុមហ៊ុននេះបានបញ្ជាក់ថា ការវិនិយោគថ្មីនេះគឺជាផ្នែកដ៏ធំមួយ ជំរុញការអភិវឌ្ឍន៍ និងការផលិតរថយន្តអគ្គិសនី ដោយចាប់ផ្តើម នៅឆ្នាំ២០២៦។ ក្រោមគម្រោងនេះ ក្រុមហ៊ុន Hyundai នឹងបង្កើតការងារចំនួន ៨ម៉ឺនកន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង និងសាងសង់រោងចក្រផលិតរថយន្ត EV ថ្មីៗ ចំនួនបីកន្លែង។

ក្រុមហ៊ុន Hyundai គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេ លំដាប់ទី៣ របស់ពិភពលោក ប៉ុន្តែក្រុមហ៊ុនមួយនេះយឺតយ៉ាវ ក្នុងវិស័យរថយន្ត EV បើធៀបនឹងក្រុមហ៊ុន Tesla របស់លោក មហាសេដ្ឋីពិភពលោក Elon Musk និងក្រុមហ៊ុនចិន BYD ។

ក្រុមហ៊ុន Hyundai មានផែនការ ប្រែក្លាយជាក្រុមហ៊ុនផលិតរថយន្ត EV លំដាប់កំពូល លើពិភពលោក។ កាលពីឆ្នាំមុន ក្រុមហ៊ុនធ្លាប់និយាយថា មានបំណងជំរុញការផលិតរថយន្តអគ្គិសនី ឲ្យដល់ជាង ៣.៦ លានគ្រឿង នៅឆ្នាំ ២០៣០៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner