សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយប្រតិភូ ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង

ភ្នំពេញ៖ក្រុមហ៊ុនយក្សចំនួនប្រាំរបស់កូរ៉េខាងត្បូង ដឹកនាំ ដោយ លោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Maekyung Media Group ព្រមទាំង មន្ត្រី ជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ បានទទួលការអនុញ្ញាត ជំនួបសម្ដែង ការគួរសម និងពិភាក្សាការងារជាមួយសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានា រសៀល ថ្ងៃពុធទី២៧ ខែមីនា ឆ្នាំ២០២៤ នៅវិមាន សន្តិភាព រាជធានីភ្នំពេញ ។គណ:ប្រតិភូ ក្រុមហ៊ុន ដែលមានវត្តមានក្នុងឱកាសនេះដែរ មាន Samsung Electronics ,ក្រុមហ៊ុន Booyoung ,ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International ។

សូមជម្រាបថា ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែល មានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាម រយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំ ខែ, និងកាសែត អេឡិចត្រូនិកផងដែរ។ ក្រុមហ៊ុននេះ នៅពុំ ទាន់ មានសកម្មភាពវិនិយោគនៅប្រទេសកម្ពុជានៅឡើយ ។

កូរ៉េ គឺជាទីផ្សារធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដោយ ក្នុងឆ្នាំ២០២៣ កម្ពុជា បាននាំចេញផលិតផលទៅកាន់ ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA ក្នុងទំហំ ២៦,២១ លានដុល្លារអាមេរិក ដែលមានកំណើនរហូត ២០៤៨ភាគរយ បើធៀប ទៅនឹងឆ្នាំ២០២២ ដែលមានទំហំត្រឹម ១,២២ លានដុល្លារ។ រីឯរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៤ នេះ ការនាំចេញ របស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ច ព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារ ដែលមាន កំណើនរហូតដល់ ២៨៦,៩ភាគរយ បើធៀបទៅ នឹងរយៈ ពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ ដែលមានទំហំ ២,២១ លានដុល្លារ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner