ដើមកំណើតជាអ្នកអង្គរសៀមរាប អ្នកស្រី អាគីម លី កែច្នៃរថយន្ត JEEP ចាស់ៗ ដើម្បីលក់កញ្ចប់សេវាទេសចរណ៍បែបលក្ខណៈផ្សងព្រេង
(សៀមរាប)៖ ដោយសារមើលឃើញថា រថយន្តJEEPចាស់ៗនេះ ជារបស់កម្រ ហើយ មានការពេញនិយមពីសំណាក់ភ្ញៀវបរទេសសម្រាប់ដំណើរទេសចរណ៍បែបលក្ខណៈផ្សងព្រេង អ្នកស្រី អាគីម លី ស្ថាបនិកក្រុមហ៊ុន Adventures Cambodia.com មានដើម កំ ណើតជាអ្នកអង្គរ ក្នុងខេត្តសៀមរាប មានគំនិតកែច្នៃរថយន្តJEEPចាស់ៗ ផលិតក្នុង ទសវត្ស ៦០ សរុបចំនួន ១១គ្រឿង ត្រូវបានកែច្នៃឡើងវិញ ដើម្បីលក់កញ្ចប់សេវា ទេសចរណ៍ នេះឡើង ។

អ្នកស្រី អាគីម លី បានបញ្ចាក់ថា កញ្ចប់ទេសចរណ៍ដែលដាក់លក់ជូនភ្ញៀវ មានដូចជា៖ ដំណើរកម្សាន្តទៅមើលទេសភាព និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមស្រុកស្រែ ទស្សនា ប្រាង្គប្រាសាទបុរាណខ្មែរ ដំណើរទេសចរណ៍តាមដងទន្លេ ដំណើរទេសចរណ៍ ទៅមើល ថ្ងៃលិច កញ្ចប់សេវាទេសចរណ៍បែបម្ហូបអាហារខ្មែរ និងដំណើរទេសចរណ៍ទៅមើលសត្វ ជាដើម ។

អ្នកស្រី បានឱ្យដឹងថា ភ្ញៀវបរទេសប្រមាណ ៩០ភាគរយ មានការពេញនិយមខ្លាំង ទៅលើ ដំណើរ កម្សាន្តបែបផ្សងព្រេងតាមរថយន្តនេះ ខណៈប្រជាពលរដ្ឋខ្មែរមិនទាន់មាន ការចាប់ អារម្មណ៍ ដោយសារអាចមកពីកញ្ចប់សេវាខ្ពស់បន្តិច ។ អ្នកស្រី បន្តថា តម្លៃនៃកញ្ចប់សេវា កម្ម គឺអាស្រ័យទៅលើភ្ញៀវដោយពួកគេអាចទិញជាកញ្ចប់ពេញមួយថ្ងៃ ឬក៏ទិញទៅតាម ម៉ោងដែលពួកគេចង់បាន ។ ចំពោះកញ្ចប់សេវាពេញមួយថ្ងៃ សម្រាប់ភ្ញៀវបរទេសម្នាក់ គឺលក់ ចាប់ពី ៨០ដុល្លារឡើងទៅ ដោយក្នុងបញ្ចប់សេវានេះបូករួមទាំងសេវាម្ហូបអាហារ ។

អ្នកស្រី បន្តថា ភ្ញៀវដែលកក់សម្រាប់ដំណើរកម្សាន្តតាមរថយន្តJEEPនេះ គឺភាគច្រើនធ្វើ ឡើងមួយឆ្នាំមុន ដើម្បីទទួលបានកញ្ចប់សេវាពិសេសនេះ។ អ្នកស្រី បានបន្តទៀតថា បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកស្រីកំពុងធ្វើការកែច្នៃនូវរថយន្តJEEPចាស់ៗនេះ ប្រហែលជា ៤-៥គ្រឿងទៀត ដើម្បីបំពេញតម្រូវការវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ខណៈការ កក់មានការកើនឡើង ៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព សួង ពិសិដ្ឋ

