ឡានអគ្គិសនីចិន BYD ចំណេញខ្ពស់បំផុតមិនធ្លាប់មាន

ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិនបានបំបែកកំណត់ត្រាចំណេញប្រចាំឆ្នាំ ២០២៣ ចំនួន ជាង៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមឯកសារផ្ញើទៅកាន់ផ្សារភាគហ៊ុន Shenzhen ថ្មីៗនេះ។

ចំនួននេះមានកំណើនជាង ៨០ភាគរយ បើធៀបនឹងការចំណេញ កាលពីឆ្នាំ២០២២ ពោលគឺជាការចំណេញប្រចាំឆ្នាំខ្ពស់បំផុតពុំធ្លាប់មាន នេះបើតាមឯកសារ ទើបបានបញ្ចេញ កាលពីថ្ងៃអង្គារ។ តួលេខពីការចំណេញនេះ គឺស្របតាមការព្យាករណ៍ ដែលក្រុមហ៊ុនធ្លាប់បានចេញផ្សាយ កាលពីនៅចុងខែមករា ផងដែរ។

ក្រុមហ៊ុន BYD បានវ៉ាដាច់ឡានអគ្គិសនី Tesla របស់លោកមហាសេដ្ឋី Elon Musk នៅត្រីមាសទី ៤ ឆ្នាំ២០២៣ ក្លាយជាអ្នកលក់រថយន្តអគ្គិសនី ឬ EV លំដាប់កំពូល របស់ពិភពលោក។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះ បច្ចុប្បន្ន កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅក្រៅប្រទេស រួមទាំងការឆ្ពោះទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍, អាមេរិកឡាទីន និងអឺរ៉ុបផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner