Huawei ចំណេញប្រាក់ចំនួន ១២ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣

ប៉េកាំង៖ ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលចិន Huawei បានឱ្យដឹងថ្មីៗនេះថា ប្រាក់ចំណេញរបស់ខ្លួនកើនឡើងជាងទ្វេដងក្នុងឆ្នាំ២០២៣ ជំរុញចម្បងពីការចេញលក់ស្មាតហ្វូនលំដាប់ខ្ពស់។

ក្រុមហ៊ុន Huawei និយាយថា ខ្លួនទទួលបានប្រាក់ចំណេញចំនួន ៨៧ពាន់លានយ័ន ឬប្រហែល ១២ពាន់លានដុល្លារកាលពីឆ្នាំមុន ពោលច្រើនជាងទ្វេដង បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន ៣៥.៦ពាន់លានយ័ន ឬជាង ៤ពាន់លានដុល្លារ ប៉ុន្តែតិចជាងកំណត់ត្រាប្រាក់ចំណេញចំនួន ១១៣.៧ពាន់លានយ័ន ឬជាង ១៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១។

ទន្ទឹមគ្នា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei ក៏បានកើនឡើង ៩.៦ភាគរយ ដល់ ៧០៤.១ពាន់លានយ័ន ឬជាង ៩៧ពាន់លានដុល្លារផងដែរ។ លោក Ken Hu ប្រធានប្តូរវេនរបស់ក្រុមហ៊ុន Huawei បានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងបានឆ្លងកាត់ព្យុះភ្លៀងជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ… ប៉ុន្តែយើងនៅតែអាចមើលឃើញការរីកចម្រើន។

កិច្ចខិតខំប្រឹងប្រែងរបស់ Huawei ក្នុងការធ្វើពិពិធកម្ម បានប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច។ តួយ៉ាង ប្រាក់ចំណូលពីអាជីវកម្មរថយន្តឆ្លាតវៃរបស់ Huawei បានកើនឡើងច្រើនជាងទ្វេដង ជាមួយនឹងទឹកប្រាក់ចំនួន ៤.៧ពាន់លានដុល្លារកាលពីឆ្នាំមុន។ លោក Hu បានបង្ហើបឱ្យដឹងថា ដំណើរថ្មីមួយកំពុងរង់ចាំយើងនៅឆ្នាំ២០២៤នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner