មន្ទីរពេទ្យជប៉ុនពាក់ព័ន្ធរឿងអាស្រូវអាហារបំប៉នសុខភាព ស្លាប់មនុស្ស

ក្រសួងសុខាភិបាលជប៉ុនបានឲ្យដឹងថា ករណីអាហារបំប៉នជប៉ុនបណ្តាលឲ្យមនុស្សស្លាប់ គឺមានជាប់ទាក់ទងនឹងមន្ទីរពេទ្យ យ៉ាងតិចណាស់ ចំនួន ១៥៧កន្លែងនៅទូទាំងប្រទេស។

ថ្មីៗនេះ រឿងអាស្រូវរបស់ក្រុមហ៊ុនផលិតឱសថដ៏ធំមួយរបស់ជប៉ុន Kobayashi Pharmaceutical និយាយថា អ្នកដែលបានប្រើប្រាស់ផលិតផលអាហារបំប៉នសុខភាពរបស់ខ្លួន ប្រឈមនឹងបញ្ហា។ ក្រុមហ៊ុនបានប្រកាសប្រមូលមកវិញ ដោយស្ម័គ្រចិត្ត នូវផលិតផល ដែលមានផ្ទុកសារធាតុ “Beni-koji” ឬហៅថា អង្ករដំបែក្រហម។

គិតមកដល់ថ្ងៃចន្ទ មានមនុស្ស១១៤នាក់ដែលបរិភោគអាហារបំប៉ននេះបានចូលមនុស្ស ហើយ៥នាក់បានស្លាប់។
អាហារប៉នទាំងនេះ គេជឿថា អាចកាត់បន្ថយកូឡេស្តេរ៉ុល។ រដ្ឋាភិបាល និងក្រុមហ៊ុនកំពុងស៊ើបអង្កេតបន្ថែមទៀត ដោយគេដឹងថា អ្នកប្រើប្រាស់ ភាគច្រើន មានបញ្ហាតម្រងនោម។

ក្រុមហ៊ុន Kobayashi Pharmaceutical បាននិយាយថា ខ្លួនក៏បានលក់ អង្ករដំបែក្រហម ទៅឱ្យក្រុមហ៊ុនប្រហែល ៥០ ផ្សេងទៀត ក្នុងប្រទេសជប៉ុន និង២ ក្រុមហ៊ុន នៅកោះតៃវ៉ាន់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner