ជនសង្ស័យ ៦៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន ៣១ករណី ថ្ងៃទី៤ ខែមេសា
អត្ថបទដោយ៖
ឈឹម សុផល
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣១ករណី ទូទាំងប្រទេស នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។
ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ១០នាក់ ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ៣២នាក់ស្រី ៥នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ២១នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែមេសា រួមមាន មេតំហ្វេតា មីន (Ice) ស្មើ ២៧៥,៨៦ក្រាម។ លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួម បង្ក្រាប ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។