ពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យ ព្រះបាទសុរាម្រឹតក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ វិទ្យាល័យព្រះបាទសុរាម្រឹត នៃក្រុងកំពង់ឆ្នាំង បានរៀបចំពិធីតាំងពិព័រណ៍ស្នាដៃសិស្សនិងសង្ក្រាន្តឆ្នាំថ្មី។លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងដែល អញ្ជើញជាអធិបតីក្នុងឱកាសនេះកាលពីព្រឹកថ្ងៃសុក្របានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជា សិស្សានុសិស្ស សូមកុំ លេង ប៉ាតម្សៅ គប់ទឹក បាញ់ទឹក ព្រោះមិនមែនជាប្រពៃណី ខ្មែរឡើយ។
ទាក់ទងនឹងពិធីតាំង ពិព័រណ៍ស្នាដៃសិស្សក្នុងវិទ្យាល័យសុរាម្រឹត លោកអភិបាល រងខេត្តបានកត់សម្គាល់ថានេះជាការវាស់ស្ទង់នូវចំណេះដឹង បំណិនជីវិតរបស់សិស្ស។ដោយឡែកទាក់ទងនឹង ពិធីសង្រ្កាន្តឆ្នាំថ្មី លោក អភិបាលរងខេត្តបានធ្វើការអធិប្បាយពន្យល់បកស្រាយដោយផ្អែកលើឯកសារមួយចំនួនបញ្ជាក់ប្រាប់សិស្ស។
សូមជម្រាបថា វិទ្យាល័យ ព្រះសុរាម្រឹត បានរៀបចំពិធីតាំង ពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្តឆាំ្នថ្មី រយៈពេលពីថ្ងៃ គឺថ្ងៃទី៥ និងថ្ងៃទី៦ ខែមេសា ដើម្បីសិស្សក្នុងវិទ្យាល័យ អាចលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ចោលឈូង ទាញព្រ័ត្រ ដណ្តើមស្លឹកឈើ បោះអង្គុញ ខ្លែងឆាបកូនមាន់ និង វាយក្អមជាដើម ៕
អត្ថបទនិងរូបភាព៖សុខ គឹមសៀន