រដ្ឋបាលស្រុកបារាយណ៍ បាននាំយកអំណោយទៅប្រគល់ជូនដល់គ្រួសារមានជីវភាពខ្វះខាត១០គ្រួសារ
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ:កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤លោក អួង សារឿន អភិបាលស្រុកបារាយណ៍ ក្រុមការងារថ្នាក់ស្រុក ព្រះចៅអធិការវត្តត្នោតជុំនិងរដ្ឋបាលឃុំត្នោតជុំ ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ប្រគល់ជូនដល់គ្រួសារមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ស្ថិតនៅឃុំត្នោតជុំ ស្រុកបារាយណ៍ ។
លោកអភិបាលស្រុកបារាយណ៍ បានលើកឡើងថា ដោយសង្កេតឃើញប្រជាពលរដ្ឋមួយចំនួននៅតាមមូលដ្ឋានមានជីវភាពខ្វះខាត ដើម្បីសម្រួលដល់ជីវភាពក្នុងគ្រួសារ ដូចនេះហើយរដ្ឋបាលស្រុកបារាយណ៍បាននាំយកអំណោយមកប្រគល់ជូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
អំណោយមានរបស់រដ្ឋបាលស្រុក រួមជាព្រះចៅអធិការវត្តត្នោតជុំ និងអាជ្ញាធរឃុំត្នោតជុំមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកាមួយចំនួន៕
ដោយ: ប៊ុន រដ្ឋា