រញ្ជួយដី វាយប្រហារ សហរដ្ឋអាមេរិក

ញូវយ៉ក៖ បណ្តាញផ្សាយផ្ទាល់ EarthCam បានបង្ហាញថា មានការរញ្ជួយដីកម្រិតកើតឡើង នៅសហរដ្ឋអាមេរិក ក្នុងនោះ រញ្ជួយខ្លាំងនៅក្នុងរដ្ឋ New Jersey រួមមានទាំង ទីក្រុងញូវយ៉ក កាលពីយប់ថ្ងៃសុក្រ។

នៅក្នុងទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ដែលស្ថិតនៅកណ្តាលទីក្រុងញូវយ៉ក មានការផ្អាកកិច្ចប្រជុំ ជាបណ្តោះអាសន្ន បន្ទាប់ពីមានការរញ្ជួយ ជាលើកដំបូង។ ពេលនោះ គឺជាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាព នៅតំបន់ហ្គាហ្សា។

យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក ហៅកាត់ USGS បានឱ្យដឹងថា ការរញ្ជួយដីនេះ កម្រិត ៤.៨ រ៉ិចទ័រ បានវាយប្រហារអគារនានា នៅទូទាំងផ្នែកនៃភាគឦសាន សហរដ្ឋអាមេរិក រាប់ចាប់ពីទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ទៅកាន់ទីក្រុងញូវយ៉ក និងទៅកាន់រដ្ឋ Maine ផងដែរ។

USGS បាននិយាយថា វាគឺជាការរញ្ជួយដីដ៏ធំបំផុត លើកទីបី នៅតំបន់ភាគឦសាន ក្នុងរយៈពេល ៥ទសវត្សរ៍ចុងក្រោយ និងខ្លាំងបំផុត នៅក្នុងរដ្ឋ New Jersey ក្នុងរយៈពេល ជាង ២៤០ ឆ្នាំមកនេះ។ ប៉ុន្តែអាជ្ញាធររាយការណ៍អំពីការខូចខាតតិចតួច ឬ គ្មានការរំខានក្នុងការធ្វើដំណើរទេ។ ភ្លាមៗនោះ ប្រជាជនបានបន្តជីវិតប្រចាំថ្ងៃ របស់ពួកគេ ជាធម្មតា ឡើងវិញ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner