រដ្ឋលេខាធិការ៖ ព្រះពុទ្ធសាសនា បានរួមចំណែកក្នុងសុខ សន្តិភាពសង្គម
បន្ទាយមានជ័យ៖មា នប្រសាសន៍ក្នុងពិធីកាត់ប្ញសសីមា ព្រះវិហារវត្តពោធិ៍ពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទទី៨ ខែមេសាលោកជំទាវ ជូ ប៊ុន អេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា វិស័យព្រះពុទ្ធសាសនា បាន ណែនាំមនុស្សឱ្យលោកចៀស វាងពីការបៀតបៀនជីវិតអ្នកដទៃ ។
លោកជំទាវបន្តថា ព្រះពុទ្ធសាសនាបានអប់រំមនុស្សឱ្យចៀស វាង គ្រឿងស្រវឹង ,ពីអំពើល្បែងភ្នាល់ស៊ីសង,អំពើឧបាយ មុខនានា និងអំពើលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ ជាដើម ។ទាំងអស់នេះសុទ្ធសឹងជាអំពើអាក្រក់ ឬអំពើបាបនាំឱ្យអ្នក ប្រព្រឹត្តិ ទទួលកម្មដែល បានសាង ។
លោកជំទាវរដ្ឋលេខាធិការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ បន្តចូលរួមថែរក្សាលើកស្ទួយវិស័យ ព្រះពុទ្ធ សាសនា ឱ្យស្ថិតស្ថេគង់វង់តរៀងទៅ ។ទន្ទឹមនេះវិស័យ ពុទ្ធចក្រ និងអាណាចក្រតែងដើរទន្ទឹមគ្នាក្នុងការស្វែង រក ក្ដីសុខសាន្តឬសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ។ ដូច្នេះយើងរួមគ្នាការពារថែរក្សាសុខសន្តិភាព ៕
ដោយ៖ គៀន ច័ន្ទហ៊ីន