ជនសង្ស័យ ៣០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀន ទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី១០ ខែមេសា
អត្ថបទដោយ៖
ឈឹម សុផល
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន ៣០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ២នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៩នាក់(ស្រី ១នាក់ប្រើប្រាស់ ៤ករណី ឃាត់ ១៨នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៦២,៨៨ក្រាម។ លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។