រដ្ឋមន្រ្តីក្រសួងការងារអំពាវនាវឱ្យមានការយោគយល់ដល់អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ និយោជិត និង សាធារណជន ដែលបានឈប់សម្រាក និងធ្វើដំណើរកម្សាន្ត ឬទៅទទួលសេវា នៅ តាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និង ផ្ទះ សំណាក់នានា សូមមានការយោគយល់អធ្យាស្រ័យដល់អ្នកផ្តល់ សេវា និងម្ចាស់អាជីវកម្មប្រសិនមានករណីយឺតយ៉ាវ ឬខ្វះខាតដោយ ប្រការណាមួយក្នុងអំឡុងពេលនេះ។
ក្នុងសេចក្តីអំពាវនាវនិងជូនព័ត៌មាននៅថ្ងៃសុក្រនេះឯកឧត្តម ហេង សួរ បានរំលេចថា ខណៈពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិបាន ខិតជិតមកដល់ បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជា ពលរដ្ឋ នៅទូទាំងប្រទេសភាគច្រើន បាននិងកំពុងធ្វើដំណើរទៅ ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងប្រារព្ធពិធីផ្សេងៗតាម ទំនៀមទម្លាប់ ប្រពៃណី សាសនា និងមានការធ្វើដំណើរកម្សាន្ត ទៅកាន់រមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា ប្រកបដោយភាពសប្បាយរីករាយក្រោម ម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។ ជាមួយគ្នានេះ បងប្អូនកម្មករ និយោជិតមួយចំនួន ដែលបម្រើការងារនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា នឹងមានភាព មមាញឹកទ្វេដងក្នុងការផ្តល់សេវាជូនអតិថិជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ និយោជិត និង សាធារណជន ដែលបានឈប់សម្រាក និងធ្វើ ដំណើរកម្សាន្ត ឬទៅទទួលសេវានៅតាមរមណីយដ្ឋាន មណ្ឌល កម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ នានាសូមមាន ការយោគយល់អធ្យាស្រ័យដល់បងប្អូនកម្មករនិយោជិត អ្នកផ្តល់ សេវា និងម្ចាស់អាជីវកម្ម ប្រសិនមានករណីយឺតយ៉ាវ ឬខ្វះខាតដោយ ប្រការណាមួយក្នុងអំឡុងពេលនេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះស្មារតី មនសិការវិជ្ជាជីវៈរបស់បងប្អូនកម្មករនិយោជិតផ្នែកសេវាសារវន្តទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន បំពេញនូវភារកិច្ចជា សារវន្ត និងមានចរិតជាសកលរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន នា ឱកាសនេះ៕
ដោយ៖ វណ្ណលុក
