អភិបាលខេត្តក្រើនរំលឹកឱ្យយកចិត្តទុកដាក់ការការពារសន្តិសុខ សណ្ដាប់ ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

បន្ទាយមានជ័យ៖ ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ នឹងចូលមកដល់នៅថ្ងៃសៅរ៍ក្នុងសប្ដាហ៍នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជា ប្រធានគណៈបញ្ជាការ ឯកភាពខេត្តបានក្រើនរំលឹកកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ គ្រប់ លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់លើបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

មានប្រសាសន៍ក្នុងពិធីសម្ពោធឆ្លងសាលាធម្មសភានិងសមិទ្ធផលនានានៅវត្តរតនសាមគ្គីចាថ្មី នៃឃុំគោកបល័្លង្ក ស្រុកមង្គល បូរី កាលពីថ្ងៃព្រហស្បតិ៍ ឯកឧត្តម អ៊ុ រាត្រី បញ្ជាក់ថា នៅតាម ទី កន្លែងដែលរៀបចំសង្ក្រាន្ត ក្នុងន័យបង្កភាពសប្បាយរីករាយ ជូន ដល់ ប្រជាពលរដ្ឋនោះ ក៏ត្រូវគិតគូរសំខាន់លើការងារ សន្តិ សុខ របៀបរៀបរយ ដើម្បីឱ្យអ្នកចូលរួមទទួលបាននូវ សុខ សុវត្ថិភាព និង សុខមនោរម្យ។កម្លាំងប្រជាការពារត្រូវសហការ ជាមួយសមត្ថកិច្ចនានា ដោយបែងចែកកម្លាំងប្រចាំការ នៅ គ្រប់ទីកន្លែងកម្សាន្ត។ជាមួយគ្នានេះ ត្រូវអប់រំណែនាំដល់ បងប្អូនដែលមកលេងកម្សាន្តត្រូវចេះយោគយល់គ្នា ។លេងដោយសេចក្តីថ្លៃថ្នូរ ចៀសវាងនូវទំនាស់ផ្សេងៗ។
ឯកឧត្តមបន្តថា គ្រប់ទីកន្លែងត្រូវមានក្រុមគ្រូពេទ្យប្រចាំការ។

ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នករណីអគ្គិភ័យផងដែរ ក្នុងឱកាសអាកាសធាតុក្ដៅហួតហែង។
សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានរយៈ ពេល បួនថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner