អគ្គស្នងការរងនគរបាលជាតិរំលឹកឳ្យកងកម្លាំងខេត្តបន្ទាយមានជ័យបន្តទប់ស្កាត់និងបង្ក្រាបគ្រឿងញៀន
បន្ទាយមានជ័យ៖ ថ្លែងក្នុងកិច្ចប្រជុំជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកក្រុង កាលពីថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៤ នៅសាលប្រជុំសាលានខេត្ត នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានក្រើន រំលឹកដល់សមត្ថកិច្ចខេត្តបន្តទប់ស្កាត់និងបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងនានានៅក្នុងខេត្ត។ឯកឧត្តមក៏បានកត់សម្គាល់ដោយកោតសរសើរផងដែរចំពោះលទ្ធផលកន្លងមក។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងទៅកាន់កម្លាំងយោធា កងរាជអាវុធហត្ថ និងនគបាលក្នុងកិច្ចប្រជុំនេះថា អនុវត្តឳ្យបាននូវអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត ក្នុងការក្សាសុខសុវត្ថិភាពសង្គម ជូនប្រជាជន។ដូចនេះសូមកងកម្លាំង ពិសេសនគបាល និងកងរាជអាវុហត្ថត្រូវមានកិច្ចសហការល្អ បន្តបង្កើនកាអង្កេតស្រាវជាវ លើមុខសញ្ញាបណ្ដាញបក្ខពួកជនសង្ស័យពាក់ព័ន្ធ ការ ជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនឈានទៅបង្ក្រាប និងទប់ស្កាត់បទល្មើស។
នាយឧត្តមសេនីយ៍បន្តថា អាជ្ញាធរ មូលដ្ឋាន ឃុំ សង្កាត់ ជួយបង្កលក្ខណៈសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនីមួយៗអនុវត្តភូមិ ឃុំ មានសុវត្ថិភាព។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានកោតសរសើរនិងរំលេចស្នាដៃកងកម្លាំង និងអាជ្ញាធរមូលដ្ឋានដែលកន្លងមកនិងថ្មីៗនេះ បានបង្ក្រាបដោយចាប់បានជនសង្ស័យនិងរឹបអូសវត្ថុតាងគ្រឿងញៀនជាច្រើនរយគ្រាប់ជួញដូរសារធាតុនៅបន្ទាយមានជ័យខេត្តជាប់ព្រំដែនកម្ពុជា ថៃ បញ្ជូនតុលាការ។
សូមជម្រាបថា ខេត្តបន្ទាយមានជ័យជាខេត្តភាគខាងលិចប្រទេសជាប់នឹងប្រទេសថៃ ។បញ្ហាប្រឈមនៅខេត្តនេះ គឺជំនួញគ្រឿងញៀន និងការនាំចេញពលករខុសច្បាប់៕
អត្ថបទនិងរូបភាពៈគៀន ច័ន្ទហ៊ីន