ប្រជាពលរដ្ឋនៃសហគមន៍នេសាទខេត្តកំពត និងកែបចំនួន១២៥គ្រួសារទទួលបានទុនសម្រាប់បង្កើតមុខរបរផ្សេងៗ
កំពត៖ ប្រជានេសាទចំនួន១២៥គ្រួសារនៃសហគមន៍នេសាទខេត្តកំពត និងខេត្តកែប ដែលរងការប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ នឹងទទួលបានទុនវិយោគពីគម្រោង ខូ សេវ របស់អង្គការ អេដ អេ អាក់ស្យុង ដើម្បីយកទៅបង្កើតមុខរបរសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ។
កាលពីចុងសប្ដាហ៍កន្លងទៅ នៅសាលាស្រុកទឹកឈូ មានរៀបចំកម្មវិធីវាយតម្លៃ និងផ្តល់ទុនវិនិយោគដល់សហគ្រិនមូលដ្ឋាន នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសំឡេង ដើម្បីសមធម៌ (CO-SAVE) ក្រោមវត្តមាន លោកស្រី ង៉ែត សូសែង អភិបាលរងស្រុកទឹកឈូ ។គម្រោងនេះមានជាសាច់ប្រាក់។
នាយកគម្រោង ខូ សេវ (CO-SAVED) របស់អង្គការ អេដ អេអាក់ស្យុង (Aide et Action) លោកម៉ៅ យេង បានអធិប្បាយថា គម្រោងខូសេវ ជាគម្រោងធ្វើការរួមគ្នារវាង អង្គការសង្គមស៊ីវិល វិស័យឯកជន និងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋគោលដៅ នៅតំបន់ឆ្នេរ នៃខេត្តជាប់មាត់សមុទ្រទាំងបួនគម្រោងមានគោលបំណងបីធំៗ ។ទី១ កសាងសមត្ថភាពឲ្យក្រុមដៃគូ ,ទី២. ផ្តោតទៅលើការអប់រំ និងអនាម័យទឹកស្អាត និងទី៣ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ។ក្នុងនោះសេដ្ឋកិច្ចក្រៅប្រព័ន្ធជាផ្នែកមួយស្ថិតនៅក្នុងគម្រោងនេះដែរ។
លោកបន្ថែមថា ជាក់ស្តែងកម្មវិធីថ្ងៃនេះ គណៈកម្មការនឹងវាយតម្លៃផ្តល់ជំនួយទុនវិនិយោគដល់ពលរដ្ឋ ១២៥គ្រួសារ ដើម្បីយកទៅបង្កើតមុខរបរសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ។ប្រជាពលរដ្ឋគោលដៅ គឺប្រជានេសាទដែលរង់ការប៉ះពាល់ជាមួយនឹងការប្រែប្រួលអាកាសធាតុ ធ្វើឳ្យផលនេសាទថយចុះ ឬជួបបញ្ហាលំបាកណាមួយ ។
ពលរដ្ឋរស់នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្កកំពត កញ្ញា ប៉ោ សុខ បានបង្ហាញទឹកចិត្តសប្បាយរីករាយ ដោយគម្រោងផ្តល់ទុនវិនិយោគ ៣០០ដុល្លា រដើម្បីទិញសម្ភារៈសាឡនបន្ថែម ។
អភិបាលរងស្រុកទឹកឈូ លោកស្រី ង៉ែត សូរសែង បានបញ្ជាក់ថា អង្គការ អេដ អេ អាក់ស្យុង ជាដៃគូអភិវឌ្ឍន៍ដ៏ល្អ ដែលតែងតែបានជួយលើកកិច្ចការងារជាច្រើននៅក្នុងមូលដ្ឋាន៕អត្ថបទនិងរូបភាពៈសិលា សារិន


