សម្តេចតេជោអបអរសាទរខួប២៥ឆ្នាំ កម្ពុជាចូលជាសមាជិកអាស៊ាន (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអបអរខួប២៥ឆ្នាំ របស់កម្ពុជា ដែលបានក្លាយជាសមាជិកអាស៊ាន និងចាត់ទុកថា «ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យ នៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងការពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួន កាន់តែសកម្មនៅក្នុងតំបន់»។

កម្ពុជាបានក្លាយជាសមាជិករបស់អាស៊ាននៅថ្ងៃទី៣០ មេសា ឆ្នាំ១៩៩៩ គឺនៅច្រើនខែបន្ទាប់ពីកម្ពុជាអស់សង្គ្រាមស៊ីវិល និងមានសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ។

កម្ពុជាក្រោយការធ្វើសមាហរណកម្មរបស់ខ្លួន ក្នុងអង្គការតំបន់នេះមក បានពង្រីកទំនាក់ទំនងរបស់ខ្លួន កាន់តែធំលើវិស័យនយោបាយ និងសេដ្ឋកិច្ច ជាពិសេសភាពដៃគូសេដ្ឋកិច្ចជាយុទ្ធសាស្ត្រក្នុងតំបន់ RCEP ដែលបានជួយជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងដែលបានផ្តល់ប្រយោជន៍ធំធេង សម្រាប់កម្ពុជា។

សម្តេចតេជោបានសរសេរថា «អាស៊ានបានក្លាយជាស្នូលមួយ នៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ, ផ្នែកនយោបាយ សង្គមសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។

ads banner