សម្តេចតេជោ ហ៊ុន សែន តបទៅ The Cambodia Daily រឿងចោទថា លោក គុណ ញឹម យកលុយមកសូកប្រពន្ធ សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបានពន្យារអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមតេឡេក្រាមនៅរសៀលថ្ងៃទី២ ខែឧសភានេះថា បើចេះឲ្យគេកោតបើឆោតឱ្យគេអាណិត។ ហេតុតែប្រឆាំងគ្រប់រឿងបាន ថ្មីៗនេះកាសែតប្រឆាំងដែលអះអាងថា មានមន្ត្រីគយនិយាយថា លោក គុណ ញឹម យកលុយមកសូកប្រពន្ធ ហ៊ុន ម៉ាណែត ដើម្បីបានពន្រយាអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា មុនដំបូងសម្តេចសម្រេចឱ្យចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥ តែក្រោយមកតាមសំណើរឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងពិនិត្យលើភាពចាំបាច់ នៃកំណែទម្រង់គយ និងគុណសម្បត្តិរបស់សាមីខ្លួន សម្តេចបានសម្រេចឱ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍នៅឆ្នាំ២០២៨។ បន្ថែមលើនោះសម្តេចក៏បានសម្រេចឱ្យអគ្គនាយករងពីររូបទៀត បានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយជោគជ័យ។ សូមមើលឯកសារជូនភ្ជាប់ជាមួយដើម្បីមើលឱ្យឈប់ល្ងង់។ សូមពាក់វ៉ែនតាមើលផង ប្រសិនភ្នែកមិនល្អជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។ ចំណែកវីដេអូជាដំណាក់ទីមួយដែលសម្តេចលើកឡើងខាងលើដែលមិនអាចយកមកជំនួសឯកសារនេះបានឡើយ។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ហេតុអ្វីបានពួកអ្នកមកវាយប្រហារប្រពន្ធ ហ៊ុន ម៉ាណែត ដែលជាកូនប្រសារខ្ញុំទៅវិញ ឬមកពីល្ងង់?៕
ដោយ៖ពលជ័យ

ads banner