វៀតណាម ត្រៀមបើកជើងហោះហើរត្រង់ពីរខ្សែបន្ថែមទៅជប៉ុន
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមហ៊ុនអាកាសចរណ៍ឯកជនវៀតណាម Vietjet Air គ្រោងនឹងបើកជើងហោះហើរត្រង់ពីរខ្សែបន្ថែមទៀត ពីទីក្រុងហូជីមិញ និងដាណាង ទៅកាន់ទីក្រុងតូក្យូ នៅក្នុងឆ្នាំ២០១៩នេះ។ ពោលគឺរំពឹងថា អាចនឹងចាប់ផ្ដើមជើងត្រឡប់ពីហូជីមីញទៅតូក្យូ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១២ខែកក្កដានេះតទៅ។

ការហោះហើរ នឹងត្រូវចំណាយពេល៦ម៉ោងសម្រាប់មួយជើងៗ ហើយចំណែកឯជើងហោះហើរពីដាណាង ទៅតូក្យូនឹងចាប់ផ្ដើមពីថ្ងៃទី២៦ខែតុលាតទៅ។ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក បានចូលរួមការដាក់ដំណើរការក្នុងទីក្រុងតូក្យូកាលពីថ្ងៃចន្ទកន្លងទៅ អំឡុងពេលកិច្ចប្រជុំ G20 ក្នុងទីក្រុង Osaka។ វៀតណាមកំពុងដំណើរការជើងហោះហើរត្រង់ចំនួន៣ខ្សែរវាងវៀតណាម និងជប៉ុន ដោយមាន ហូជីមីញ-អូសាកា ហាណូយ-អូសាកា និងហាណូយ-តូក្យូ៕ធ.ដ




