៧ខែ! ស្លាប់អ្នកកាសែត ជិត១០០នាក់ នៅហ្គាហ្សា

អំឡុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ នៅតំបន់ហ្គាហ្សា  រយៈពេលជិត៧ខែមកនេះ មានអ្នកសារព័ត៌មាន ៩៧នាក់បានស្លាប់ ក្នុងពេលបំពេញការងារ នៅទីនោះ នេះបើតាមរបាយការណ៍ចុងក្រោយបង្អស់ របស់គណៈកម្មការការពារអ្នកសារព័ត៌មាន ឬ Committee to Protect Journalists ហៅកាត់ CPJ ។

បើតាមរបាយការណ៍របស់ CPJ ចេញផ្សាយ កាលពីថ្ងៃពុធ បានឲ្យដឹងថា អ្នកកាសែតប៉ាឡេស្ទីន ស្លាប់ ចំនួន៩២នាក់, អ៊ីស្រាអែលស្លាប់ ចំនួន២នាក់ និងអ្នកសារព័ត៌មានជាជនជាតិលីបង់ ស្លាប់ ចំនួន៣នាក់។ ក្រៅពីនេះ ក៏មានអ្នកកាសែត ១៦នាក់ផ្សេងទៀត រងរបួស, បាត់ខ្លួន ៤នាក់, ចាប់ខ្លួន ២៥នាក់។ យ៉ាងណាក៏ដោយ CPJ កំពុងស៊ើបអង្កេតលើរបាយការណ៍ អំពីការខូចខាតដល់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ និងផ្ទះរបស់អ្នកកាសែត បន្ថែមទៀត។ ប្រភពបានបន្តថា អ្នកកាសែតនៅតំបន់ហ្គាហ្សា កំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ រាប់ចាប់ពីការវាយប្រហារតាមអាកាស, បញ្ហាអ៊ីនធឺណែត, និងការដាច់ចរន្ត អគ្គិសនី ជាដើម។

CPJ បានអះអាងថា របាយការណ៍របស់គេ ត្រូវបានប្រមូលនិងផ្ទៀងផ្ទាត់ ដោយផ្អែកលើព័ត៌មាន ដែលទទួលបានពីប្រភពពីក្នុងតំបន់ និងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ផ្សេងៗ។

របាយការណ៍នេះ ចេញផ្សាយចំថ្ងៃទិវាសេរីភាពសារព័ត៌មានអន្តរជាតិ គម្រប់ខួប លើកទី៣១៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner