អត្ថន័យនៃព្រះភក្ត្រទាំង៤នៅប្រាសាទបាយ័ន្ត



ប្រាសាទបាយ័ន្ត នៅចំកណ្ដាលក្រុងអង្គរធំ ដែលត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន «ព្រះពោធិសត្វអវលោកេស្វរៈ» និងសម្រាប់ជាប្រាសាទរាជ្យរបស់ព្រះបាទជយវម៌្មទី៧ផង។
១. ព្រះភក្ត្រព្រះពោធិសត្វ
ព្រះបាទជយវម៌្មទី៧ មានជំនឿយ៉ាងមុតមាំទៅលើព្រះពុទ្ធសាសនាមហាយាន ហើយបានគោរពបូជាចំពោះព្រះពុទ្ធអង្គព្រះនាម «ព្រះពោធិសត្វអវលោកេស្វរៈ»។ អត្ថន័យនៃពាក្យ «ព្រះពោធិសត្វ» មានន័យថាជាអ្នកដែលប្រាថ្នាជាប់ជានិច្ចនូវពោធិញាណ គឺជាអ្នកដែលកំពុងខំប្រឹងបំពេញបារមី ព្រោះចង់ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ។
២. ព្រះភក្ត្រព្រះបាទជយវម៌្មទី៧
មុខទាំង៤នេះក៏តំណាងឱ្យព្រហ្មវិហារធម៌ទាំងបួនរបស់ព្រះបាទជយវម៌្មទី៧ដែលមានចំពោះប្រជារាស្ត្រ នោះគឺមេត្តា ករុណា មុទិតា និងឧបេក្ខា ដែលព្រះអង្គរមែងយកព្រះទ័យទុកដាក់ជាប់ជានិច្ចលើសុខទុក្ខរបស់ប្រជារាស្ត្រជាងព្រះកាយរបស់ព្រះអង្គទៅទៀត។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ប្រាសាទបាយ័ន្ត #ព្រះភក្ត្រ