នគរបាលជាតិ បានរួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ ដើម្បីស្ដារ ការពារ និងកសាងប្រទេសជាតិ រហូតមានការអភិវឌ្ឍដូចបច្ចុប្បន្ន

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នគរបាលជាតិ បានរួម ដំណើរ ជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ ដើម្បីស្ដារ ការពារ និងកសាង ប្រ ទេស ជាតិ រហូតមានការអភិវឌ្ឍដូចបច្ចុប្បន្ន ជាពិសេសការបង្កើតបាននូវបរិយា កាស សង្គម ប្រកបដោយសុវត្ថិភាព មានភាពកក់ក្ដៅ និងមានជំនឿទុកចិត្ត ពីប្រជា ពលរដ្ឋ ។

នេះបើយោងតាមសាររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃ កម្ពុជា បានផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើក ទី ៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤) ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយកិត្យានុភាព និងឧត្តមភាព ក្រោមស្នាមព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរ សាទរ ដោយមនោសញ្ចេតនា សោមនស្សរីករាយយ៉ាងក្រៃលែង ព្រមទាំង សូមផ្តាំផ្ញើនូវ ការសាក សួរសុខទុក្ខ ប្រកបដោយសេចក្តីស្រលាញ់ យ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រអស់ពីដួងចិត្តជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ក៏ដូចជានិវត្តន៍ជន នគរបាល ជាតិទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីសន្តិភាព ឯករាជ្យ អធិប តេ យ្យ ជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធា រណៈ និងសុវត្ថិភាពសង្គម។

ទន្ទឹមនេះ សម្ដេចក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរ ដល់មន្ត្រីនគរ បាល ជាតិ និង ក្រុមគ្រួសារ ដែលមានជំងឺ ឬរបួស កំពុងសម្រាកព្យាបាលនៅ តាម មន្ទីរពេទ្យ មណ្ឌល សុខភាព ឬគេហដ្ឋាន សូមឆាប់ជាសះស្បើយ ដើម្បីបានវិលត្រ ឡប់ មករួមរស់ជួប ជុំក្រុមគ្រួសារ និង បានមកបំពេញការងារនៅតាមអង្គភា ពវិញ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាច្រើនឆ្នាំកន្លងមកនេះ កងកម្លាំ ងនគរបាលជាតិកម្ពុជា បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន មោះមុត និងឈ្លាសវៃបំផុត ដោយបានរួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់ កាលៈទេសៈ និងគ្រប់ស្ថានការណ៍ដើម្បីស្ដារ ការពារ និងកសាងប្រទេសជាតិ ចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍដូចបច្ចុប្បន្ន ជាពិសេសការបង្កើត បាននូវបរិយាកាសសង្គម ប្រកបដោយសុវត្ថិភាព មានភាពកក់ក្ដៅ និងមាន ជំនឿទុកចិត្ត។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននោះ គឺ ការធ្វើពលិកម្មប្រកបដោយភក្តីភាពរបស់កងកម្លាំងនគរបាលជាតិ ក្នុងកិច្ច ការពារ ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការរក្សាបាននូវស្ថិរភាពសន្តិសុខ ផ្ទៃក្នុង ការបង្ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានាបាន ប្រក្រតី កម្មស្ថាប័នជាតិ ជីវភាពសង្គម និងគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់អង្គព្រះមហាក្សត្រ បេសកម្ម របស់ឥស្សរជនជាន់ខ្ពស់ជាតិ អន្ដរជាតិ ក៏ដូចជាព្រឹត្តិការណ៍ជាតិ អន្ដរជាតិសំខាន់ៗ ជា ប្រវត្តិសាស្ដ្រ ដែលរៀបចំនៅកម្ពុជា ត្រូវបានដំណើរ ការប្រកបដោយសុវត្ថិភាពទាំងស្រុង ដោយ បានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិឲ្យល្បីរន្ទឺនៅលើឆាកអន្ដរជាតិ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner