ជនសង្ស័យ ៦៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២៩ករណី ថ្ងៃទី១៥ ខែឧសភា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមានជួញដូរ ៥ករណី ឃាត់ ១៣នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១៩ករណី ឃាត់ ៣៧នាក់ស្រី ៤នាក់ប្រើប្រាស់ ៥ករណី ឃាត់ ១៥នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែឧសភា រួមមាន មេតំហ្វេតាមីន (Ice) ស្មើ២៩២,២០ក្រាម ។ មេតំហ្វេតាមីន (Wy) ស្មើ ១,២៨ក្រាម ។
លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner