បើកវគ្គបណ្ដុះបណ្ដាល តម្រង់ទិសកម្ពុជាឆ្ពោះទៅប្រទេស មាន ចំណូលខ្ពស់ឆ្នាំ២០៥០
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកវគ្គ បណ្ដុះបណ្ដាល ស្តីពីដំណើរការនៃការរៀបចំវេទិការវាងរាជ រដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ។វគ្គបណ្ដុបណ្ដាលនេះបាន ប្រព្រឹត្តទៅនៅ សាលប្រជុំ សាលា ខេត្តកាលពីថ្ងៃពុធទី ១៥ ខែឧសភាឆ្នាំ ២០២៤ ។ សារៈសំខាន់នៃវគ្គនេះគឺដើម្បីបញ្រ្ជាប និងតម្រង់ទិស អនុវត្តចក្ខុវិស័យកម្ពុជា ជាប្រទេសមាន ចំណូល មធ្យមកម្រិតខ្ពស់ឆ្នាំ២០២៣និងប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០២៥។
សិក្ខាកាមចូលរួមមកបណ្ដុះបណ្ដាលជាមន្រ្តីរដ្ឋបាល ក្រុង ស្រុក មន្រ្តីមកពី មន្ទីរ ស្ថាប័ន និស្សិតនិងយុវជន។ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ ទៅកាន់អ្នកចូលរួមវគ្គថា គោលបំណង បង្កើតជាវេទិកាពិគ្រោះ ពិភាក្សារវាងរាជ រដ្ឋា ភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះ ស្រាយ និងការដាក់ ចេញនូវការតម្រង់ទិសផ្នែក គោលន យោបាយសម្រាប់សម្រេចការអនុវត្តកម្មវិធីកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូល រួមកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍។
លោកអភិបាលរងខេត្តបន្ថែមថា ដើម្បីឆ្ពោះទៅសម្រេចបាននូវ គោលដៅជាយុទ្ធសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ា ណែត នាយក រដ្ឋមន្រ្តីកម្ពុជាបានផ្តល់អនុសាសន៍ថា ចាំបាច់ត្រូវ ធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការថ្នាក់ក្រោមជាតិ ឬការពង្រឹង ប្រព័ន្ធ ដឹកនាំនៅឃុំ សង្កាត់ឱ្យបានល្អប្រសើរ ។លោកបន្ថែមថា ការកសាងមូលដ្ឋានឱ្យរីកចម្រើន ឡើង ពិសេស បង្កើនសេដ្ឋកិច្ច គ្រួសារតាម រយៈ ប្រាក់ចំណូលគឺ ជាកិច្ចការ សំខាន់ ដែលស្របនឹងយុទ្ធសាស្ត្រគោលដៅអភិវឌ្ឍន៍ឆ្នាំ ២០៣០ កម្ពុជាជាប្រទេស មានចំណូលមធ្យម កម្រិត ខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍ ដែលមានចំណូលកម្រិត ខ្ពស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៕
អត្ថបទនិងរូបភាព៖គៀន ច័ន្ទហ៊ីន