ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ បាត់ខ្លួន

តេហេរ៉ង់៖ ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ លោក Ebrahim Raisi បានបាត់ខ្លួន នៅតំបន់ភ្នំ កាលពីថ្ងៃអាទិត្យ។

ក្រុមស្វែងរក និងជួយសង្គ្រោះបានទៅរុករក នៅតំបន់ភ្នំដែលមានអ័ព្ទ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានពិពណ៌នាឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ជួបគ្រោះថ្នាក់ ក្រោយពេលបាត់ដានទំនាក់ទំនង ។

នៅលើឧទ្ធម្ភាគចក្រ ក៏មានវត្តមានរដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian និងមន្ត្រីផ្សេងៗទៀតផងដែរ។

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ជាតិថា «យើងសង្ឃឹមថា ព្រះដ៏មានមហិទ្ធិឫទ្ធិនឹងនាំប្រធានាធិបតីជាទីស្រឡាញ់របស់យើង និងអ្នកផ្សេងទៀតត្រឡប់មកវិញ»។

លោក Raisi ត្រូវបានរាយការណ៍ថា បានធ្វើដំណើរទៅកាន់ខេត្តភាគពាយ័ព្យ ដើម្បីសម្ពោធគម្រោងទំនប់ទឹករួមគ្នាជាមួយប្រធានាធិបតីប្រទេសអាហ្សៃប៊ៃសង់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner