ប្រធានាធិបតីតៃវ៉ាន់ថ្មីស្បថចូលកាន់តំណែង ចំពេលចិនបង្កើនសម្ពាធ

តៃប៉ិ៖ លោក Lai Ching-te នៅថ្ងៃចន្ទនេះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ជាផ្លូវការហើយ ដែលពិធីនេះមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ចេញពីការិយាល័យមេដឹកនាំតៃវ៉ាន់ ខណៈដែលកោះប្រជាធិបតេយ្យនេះ ប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីយោធាចិន។

ក្នុងអំឡុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ លោក Lai Ching-te បានសន្យាថា លោកនឹងបន្តដើរតាមគោលនយោបាយរបស់លោកស្រី Tsai ដឹកនាំតៃវ៉ាន់ដោយឯករាជ្យ ហើយក៏នឹងមិនបង្ករឿង ជាមួយចិននោះដែរ។
ប៉ុន្តែប្រទេសចិនដែលទាមទារកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានដាក់ឈ្មោះលោក Lai អាយុ ៦៤ឆ្នាំថា ជា “អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់” ដែលអាចបង្កឱ្យមានសង្រ្គាមដល់កោះនេះ។

លោក Lai ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែមករា ដើមឆ្នាំ២០២៤ បានឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់បន្តពីលោកស្រី Tsai Ing-wen ខណៈដែលលោកស្រី Hsiao Bi-khim ក៏បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីតៃវ៉ាន់ផងដែរ។

ដោយដើរតាមគន្លងរបស់លោកស្រី Tsai លោក Lai ត្រូវបានគេរំពឹងថា នឹងជំរុញការចំណាយលើវិស័យការពារជាតិ ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលប្រជាធិបតេយ្យ ជាពិសេសសហរដ្ឋអាមេរិក ដែលជាដៃគូដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធរបស់តៃវ៉ាន់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner