សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំហុសពីអតីតកាល បានបង្រៀនយើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ

ភ្នំពេញ៖ កំហុសពីអតីតកាល បានបង្រៀនយើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ ដោយយើងនឹងមិនដើរលើផ្លូវដដែលនេះទៀតទេ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឋឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសន្និ សីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ» ខណៈសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែឧសភា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឈឺចាប់របស់ប្រជាជាតិកម្ពុជាដោយសារការលូកដៃពីអំណាចបរទេស គួបផ្សំនិងអយុត្តិធម៌សង្គមផ្ទៃក្នុងប្រទេសដែលស្តែងឡើងតាមរយៈគម្លាតមានក្រ បានបង្កឱ្យមានភាពតានតឹងសង្គម និងការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យកើតមានឡើងនូវមនោគមវិជ្ជាជ្រុលនិយមនៃរបបពលពត ។

សម្តេចធិបតី បានបន្តថា យើងត្រូវតែក្រើនរំលឹកពលរដ្ឋរបស់យើងជាដរាបអំពីមេរៀនទាំងនេះដើម្បីធានាថាយើងនឹងមិនដើរលើផ្លូវដដែលនេះទៀតទេ ហើយលើសពីនេះយើងត្រូវតែកែសម្រួល ឬសម្របខ្លួនតាមស្ថានភាពជាក់ស្ដែងនៃសង្គមរបស់យើងនៅពេលចាំបាច់ដើម្បីការពារកុំឱ្យមនោគមវិជ្ជាជ្រុលនិយមចាប់ផ្តើមកកើត និងចាក់ឬសបានឱ្យសោះ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ និងជំរុញឱ្យយើងអាចកសាងសង្គមបានកាន់តែប្រសើរប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner