សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា
និងជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាប្រធានដឹកនាំ “មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី” (12 ICAPP GA) អាណត្តិឆ្នាំ២០២៤-២០២៥) ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះនឹងមានការចូលរួមពីគណបក្សនយោបាយនៅអាស៊ី និងតំណាងក្រុមគណបក្សនយោបាយជាដៃគូមកពីតំបន់អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សទីមួយនៅក្នុងគ្រួសារ ICAPP ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន២លើក ក្នុងនោះមានមហាសន្និបាត ICAPP លើកទី៦ កាលពីឆ្នាំ២០១០ ក្រោមប្រធានបទ “ស្វែងរកអនាគត កាន់តែប្រសើរសម្រាប់អាស៊ី (Asia’s Quest for a Better Tomorrow)” និងមហាសន្និបាត ICAPP លើកទី១២ នាឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សារ (A Quest for Peace and Reconciliation)”៕

#ams1minute