សមយុទ្ធលើផ្ទៃទឹក «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ» បិទបញ្ចប់ (Video Inside)
អត្ថបទដោយ៖
Apsara Net
សមយុទ្ធនាគមាសលើលំហរផ្ទៃទឹកសមុទ្ទរយៈពេលពីរថ្ងៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃចន្ទទី២៧ឧសភា។ សមយុទ្ធកងទ័ពជើងទឹកលើកដំបូងរវាងកងទ័ពកម្ពុជា និងចិន ដែលចាប់ផ្តើមតាំងពីថ្ងៃទី២៤ឧសភាមកនោះ បានស្ថិតក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំង ពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ»។ អំពើប្លន់ និងចាប់ជំរិតនាវាដឹកទំនិញ ត្រូវគេរាយការណ៍ថា ធ្លាប់បានកើតឡើងនៅក្នុងដែនឈូងសមុទ្ទអន្តរជាតិ ដោយពូកក្រុមចោរសមុទ្ទ។ សេចក្តីរាយការណ៍ក្នុងឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៤, អំពើប្លន់នាវាលើដែនទឹកសមុទ្ទអន្តរជាតិ មានយ៉ាងហោចចំនួន ៣៣ដង។ អប្សរាណិតរាយការណ៍