ផលិតផលកម្ពុជាត្រៀមនាំចេញលក់តាមទីផ្សារអនឡាញ Alibaba.com (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាត្រៀមនាំផលិតផលក្នុងស្រុករបស់ខ្លួន ក្នុងការចេញទៅលក់លើទីផ្សារអន្តរជាតិ តាមរយៈផ្សារអនឡាញ អាលីបាបា។
គួរបញ្ជាក់ថារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោកជំទាវ ចម និម្មល កាលពីខែតុលាឆ្នាំ២០២៣ បានចុះ MoU ជាមួយក្រុមហ៊ុនអាលីបាបា របស់ប្រទេសចិន ដើម្បីដាក់លក់ដោយត្រង់ នូវផលិតផលកម្ពុជា លើទីផ្សារចិន ខណៈបច្ចុប្បន្នអាលីបាបា មានអតិថិជនសរុបចំនួនប្រមាណ ១ពាន់លាននាក់នៅទូទាំងសាកលលោក។
លោកជំទាវ ចម និម្មល ថ្លែងក្នុងសិក្ខាសាលាមួយនៅថ្ងៃទី២៧ឧសភា បានបញ្ជាក់ថា នៅខែកញ្ញាខាងមុខនេះ ក្រសួងនឹងសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការបើកពន្លាជាតិកម្ពុជា នៅក្នុងផ្សារពាណិជ្ជកម្មអាលីបាបា នៅក្នុងព្រឹត្តិការណ៍អមពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ព្រមទាំងចូលរួមក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជាបន្ថែមទៀត ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗទៀត។