សមាជិកគណបក្សឆន្ទៈខ្មែរបរិហា សម រង្ស៊ី និងប្រកាសចាកចេញពីគណបក្សប្រឆាំង (Video Inside)

សមាជិកសកម្មមួយរូបនៃគណបក្សឆន្ទៈខ្មែរ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សរបស់ខ្លួន ដោយសារតែគណបក្សនយោបាយនេះ មានទំនោរនយោបាយគាំទ្រមេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី។

លោក សៅ វណ្ណៈ សមាជិកក្រុមទ្រទ្រង់បក្សភ្លើងទៀន និងជាបេក្ខជនក្រុមប្រឹក្សាស្រុកភ្នំស្រួច របស់គណបក្សឆន្ទៈខ្មែរ បានថ្កោលទោសគណបក្សឆន្ទៈខ្មែរ និងថ្កោលទោសបុគ្គល សម រង្ស៊ី ដែលប្រឆាំងនឹងប្រយោជន៍សេដ្ឋកិច្ចជាតិខ្លួនឯង ដោយនិយាយអាក្រក់មិនពិតអំពីគំរោងព្រែកជីកហ៊្វូណនតេជោ។

ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍នៅខែមេសា តាមបណ្តាញសង្គម បានបញ្ជាក់ថា សម្តេចនឹងផ្តល់ឱកាសលើកលែងទោសឱ្យមនុស្សទាំងឡាយ ដែលចាញ់បោកទណ្ឌិត សម រង្ស៊ី វៀរលែងតែទណ្ឌិត សម រង្ស៊ី ម្នាក់គត់ ដែលជាមេខ្លោងជនក្បត់ជាតិបីជំនាន់។

ads banner