ចាប់ផ្តើមដាំដើមដូង និងដើមក្ងោកជុំវិញរមណីយដ្ឋានបឹងកន្សែង
រតនគិរី៖ ជាផ្នែកមួយនៃការកែលម្អនិងលើកកម្ពស់សោភណភាពនៅក្រុងបានលុង កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងលោកជំទាវ បានដឹកនាំ
យុវជនសហភាព សហព័ន្ធយុវជន កម្ពុជាជាច្រើននាក់(ស. ស. យ.ក )ដាំដើមដូងនិងដើមក្ងោកជុំវិញរមណីយដ្ឋានបឹងកន្សែង។
ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃអនាគតដ៏ ខ្លីខាងមុខនៅជុំវិញរមណីយដ្ឋានធម្មជាតិ មួយនេះនឹងកាន់តែស្រស់បំព្រង ។ជាកន្លែងមានពណ៌បៃតងគ្រប់រដូវគួរជាទីទាក់ទាញ នឹងក្លាយជាកន្លែងមួយសម្រាប់ សម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ បំបាត់អស់ភាព នឿយហត់ អារម្មណ៍តានតឹងនិងជាកន្លែង សម្រាប់ធ្វើលំហាត់ប្រាណ របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបានលុងទាំងមូល។
ឯកឧត្តមបានកត់សម្គាល់ដោយកោតសសើរចំពោះអាជ្ញាធរក្រុង-សង្កាត់ និងកម្លាំង ស. ស. យ.កដែលបានចូលរួមដាំកូនឈើនាពេលនេះហើយបន្តធ្វើកិច្ចការនេះតទៅទៀតដើម្បីឱ្យរមណីយដ្ឋានមួយនេះក្លាយជាទីមនោរម្យ៕
ដោយ៖ គតិ យុត្ត






