សម្តេចធិបតី៖ “គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅខែសីហាខាងមុខនេះ”
អត្ថបទដោយ៖
AMS OneMinute
ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ គ្រោងចំណាយទុនប្រមាណ ១ ៧០០លានដុល្លារអាមេរិក។ ព្រែកជីកនេះតភ្ជាប់ផ្លូវទឹកទន្លេទៅកាន់សមុទ្រកម្ពុជាដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលនឹងរួមចំណែកកាត់បន្ថយតម្លៃ និងពេលវេលាដឹកជញ្ជូន សម្រួលចរាចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក ពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម វារីវប្បកម្ម ទេសចរណ៍ ពាណិជ្ជកម្ម អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាច្រើនទៀត។
ព្រែកជីកហ្វូណនតេជោ ជាគម្រោងដែលមានលក្ខណៈជាតិនិយម បម្រើផលប្រយោជន៍ជាតិ និងប្រជាជនដ៏ធំធេង និងត្រូវបានគាំទ្រដោយគ្រប់កោសិកានៃសង្គមកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី។



#ams1minute