អូស្ត្រាលី មានទុនបម្រុងជាមាសច្រើនបំផុតរបស់ពិភពលោកប្រចាំឆ្នាំ២០២៣ ដោយមានមាសសរុប ១២ ០០០តោន ក្នុងឆ្នាំ២០២៣
អត្ថបទដោយ៖
AMS OneMinute
រុស្ស៊ី ស្ថិតនៅលេខ២ ដោយមានមាសសរុប ១១ ១០០តោន។ លេខ៣ គឺប្រទេសអាហ្វ្រិកខាងត្បូង ដែលមានទុនបម្រុងមាសសរុប ៥ ០០០តោន។ អាមេរិក និងចិនមានទុនបម្រុងមាសសរុប ៣ ០០០តោនដូចគ្នា។ ឥណ្ឌូណេស៊ី ជាប្រទេសអាស៊ានតែមួយគត់ដែលជាប់ក្នុងតារាងនេះ ដោយមានទុនបម្រុងមាសសរុប ២ ៦០០តោន។
មាសរបស់ពិភពលោក ត្រូវបានរក្សាទុកនៅកន្លែងផ្សេងៗគ្នា រួមមាន ធនាគារកណ្តាល កន្លែងដាក់ប្រាក់ឯកជន និងកន្លែងរក្សាទុកគ្រឿងអលង្ការជាដើម។ មាស ត្រូវបានចាត់ទុកថាជា វត្ថុមានតម្លៃផ្នែកហិរញ្ញវត្ថុ ដើម្បីបង្កើនទំនុកចិត្តលើស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសមួយ ជាពិសេសក្នុងអំឡុងពេលនៃភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ – Seasia Stats

#ams1minute