កំពង់ផែពហុបំណងកំពតតម្លៃ ១៥០០លានដុល្លារ សម្ពោធថ្ងៃទី៦មិថុនា (Video Inside)

សម្តេចធិបតីគ្រោងនឹងអញ្ជើញបើកសម្ពោធឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពតតម្លៃ ១ពាន់ ៥០០លានដុល្លារ នៅថ្ងៃព្រហស្បតិ៍ទី៦មិថុនា។

នេះជាកំពង់ផែសមុទ្រទឹកជ្រៅមួយទៀតរបស់កម្ពុជា ដែលមានសមត្ថភាពអាចឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦ម៉ឺនតោន ដល់ ១០ម៉ឺនតោន អាចចូលសំចតបាន។

កំពង់ផែពហុបំណងកំពតរបស់ក្រុមហ៊ុនកំពតផត មានទីតាំងស្ថិតនៅក្នុងភូមិគីឡូ១២ ក្នុងសង្កាត់កោះតូច និងក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

កំពង់ផែមានវិសាលភាពលើផ្ទៃដីគោកទំហំ២០៧ហិកតា និងលើផ្ទៃទឹក៦៧៨ហិកតា។ វិសាលភាពដែនគោក គឺជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកំពតផត រីឯដែនទឹកវិញ គឺជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជរដ្ឋាភិបាល បានសម្បទានអនុញ្ញាតឱ្យក្រុមហ៊ុនកំពតផត គ្រប់គ្រង ថែទាំ និងប្រើប្រាស់ សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ ឬកន្លែងនាវាចូលចេញ ផ្ទេរផ្ទុកទំនិញនៅកំពង់ផែនោះ៕

ads banner