ក្រុមសាំបាប្រេស៊ីល ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះប៉ារ៉ាហ្កាយ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមជម្រើសជាតិសាំបាប្រេស៊ីល ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Copa America បន្ទាប់ពីយកឈ្នះប៉ារ៉ាហ្កាយ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ។ ការប្រកួត៩០នាទី ទៅក្រុមទាំង២រក្សាលទ្ធផល ០-០ ប៉ុណ្ណោះ ហើយអាជ្ញាកណ្ដាលមិនបានថែមម៉ោង១៥នាទី ២ដងទេ ពោលគឺ សម្រេចទាត់បាល់១១ម៉ែត្រតែម្ដង។

ជាលទ្ធផល ប្រេស៊ីល យកឈ្នះ ៤-៣ រង់ចាំការប្រកួតយប់នេះរវាងក្រុមជម្រើសជាតិ អាហ្សង់ទីន ជាមួយ វ៉េណេស៊ុយអេឡា វេលាម៉ោង២រំលងអាធ្រាត្រ ដើម្បីស្វែងរកកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានម្ចាស់ផ្ទះប្រេស៊ីលកំពុងរង់ចាំស្រាប់។ ចំណែកឯ៤ក្រុមផ្សេងទៀត កូឡុំប៊ី ប៉ះ ឈីលី និងក្រុម អ៊ុយរូហ្កាយ ប៉ះ ប៉េរូ នៅថ្ងៃស្អែក៕ធ.ដ
