សិង្ហបុរី ជាប្រទេសដែលមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (GDP Per Capita) ច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានសរុបដល់ ៨៨ ៤៥០ដុល្លារ
អត្ថបទដោយ៖
AMS OneMinute
សិង្ហបុរី មានចំនួនប្រជាជនត្រឹម ៥,៦លាននាក់ និងមានធនធានធម្មជាតិតិចតួច ប៉ុន្ដែទីតាំងរបស់ប្រទេសនេះ បានធ្វើឱ្យសិង្ហបុរី ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកមួយរបស់ពិភពលោក។
ឈរនៅលេខរៀងបន្ទាប់គឺ ប្រ៊ុយណេ ដែលមាន GDP Per Capita សរុប ៣៥ ១១០ដុល្លារ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេង។ ម៉ាឡេស៊ី និងថៃ ឈរលេខ៣ និងលេខ៤ ដោយមាន GDP Per Capita សរុប ១៣ ៣១០ដុល្លារ និង៧ ៨១០ដុល្លារ ហើយសេដ្ឋកិច្ចពឹងផ្អែកទៅលើវិស័យទេសចរណ៍ – Visual Capitalist

#ams1minute