សង្ហិបុរី និងសហរដ្ឋអាមេរិកចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

សង្ហិបុរី៖ សិង្ហបុរី និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយកាលពីថ្ងៃពុធ ដើម្បីសិក្សាពីរបៀបដែលបច្ចេកវិទ្យានុយក្លេអ៊ែរអាចទ្រទ្រង់តម្រូវការអាកាសធាតុ និងថាមពល។

កិច្ចព្រមព្រៀងដែលត្រូវបានគេស្គាល់ជាទូទៅថា ជា “កិច្ចព្រមព្រៀង 123” ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវការរបស់គាត់មកកាន់ប្រទេសសិង្ហបុរី។

យោងតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូទ្វេភាគីដ៏រឹងមាំរវាងសិង្ហបុរី និងសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅចុងឆ្នាំ ២០២៤ ហើយនឹងមានរយៈពេល ៣០ឆ្នាំ។

កិច្ចព្រមព្រៀងនេះទៀតសោត ក៏នឹងអនុញ្ញាតឱ្យសិង្ហបុរីអាចសហការជាមួយប្រទេសផ្សេងទៀត ដែលប្រើប្រាស់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ និងការរចនាដែលមានធាតុផ្សំ ឬកម្មសិទ្ធិបញ្ញានៃប្រភពដើមរបស់សហរដ្ឋអាមេរិក។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមានកិច្ចព្រមព្រៀងចំនួន២៤ សកម្មចំនួន១២៣ រួមទាំងជាមួយប្រទេសចិន ឥណ្ឌា និងជប៉ុន។ ប្រទេសសមាជិកអាស៊ានមួយចំនួន ក៏មានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកផងដែរ។

កិច្ចព្រមព្រៀងរៀងៗខ្លួនរបស់ឥណ្ឌូនេស៊ី និងវៀតណាមជាមួយអាមេរិក បានចូលជាធរមានក្នុងឆ្នាំ ១៩៨១ និង ២០១៤ ខណៈដែលកិច្ចព្រមព្រៀងរបស់ហ្វីលីពីនជាមួយសហរដ្ឋអាមេរិកបានចូលជាធរមាននៅថ្ងៃទី២ ខែកក្កដា។

កិច្ចព្រមព្រៀង 123 ផ្តល់ក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរដោយសន្តិវិធី ដូចជាការនាំចេញសម្ភារៈនុយក្លេអ៊ែរ ឧបករណ៍ និងធាតុផ្សំពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសមួយផ្សេងទៀត នេះបើយោងតាមគេហទំព័ររបស់ក្រសួងការបរទេសអាមេរិក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner