កិច្ចប្រជុំ ជំរុញបរិវត្តកម្មឌីជីថលនៃសេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យកាន់តែល្អ និងងាយស្រួលប្រើ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីកែលម្អ​បន្ថែមទៀតនូវការផ្តល់សេវាសាធារណៈតាមប្រព័ន្ធ Online។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់​នៃការ​សម្រួល​របៀបធ្វើបរិវត្តកម្មឌីជីថល ដើម្បីឱ្យការផ្តល់សេវាសាធារណៈ កាន់តែ​ងាយស្រួល អាចប្រើបានគ្រប់គ្នា និងរហ័សទាន់ពេលវេលា ជូនដល់សាធារណជន។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ការប្រើប្រាស់ ប្រព័ន្ធ CamdigiKey ជាមួយថ្នាល CamDx នៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ដោយប្រើប្រាស់ទិន្នន័យមានស្រាប់ដោយឆ្លាតវៃ នឹងធ្វើឱ្យការផ្តល់សេវាតាមប្រព័ន្ធ Online កាន់តែងាយស្រួលនិងមានសុវត្ថិភាពខ្ពស់។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រទាំងស្រុងនូវការអភិវឌ្ឍនិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវប្រព័ន្ធ CamDx និង CamdigiKey៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner