នគរបាលសេដ្ឋកិច្ច ចាប់រថយន្តលួចដឹកគ្រឿងក្នុង និងសាច់ជ្រូកខូចគុណភាព ចំនួន៥៧២kg

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីចាប សុផាឬទ្ធិ ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះចាប់រថយន្តបានមួយគ្រឿងម៉ាកតូយូតាអាល់ហ្វា១២កៅ ពណ៌ស លួចដឹកផលិតផលគ្រឿងក្នុង និងសាច់ជ្រូកគ្មានច្បាប់មានដូចជា ក្រពះជ្រូក បេះដូង ពោះវៀន ត្រចៀក ឆ្អឹងជំនី សរុបចំនួន៥៧២គីឡូក្រាម នៅផ្លូវជាតិលេខ៥ ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ។ ក្រោយពីឃាត់រថយន្តបាន វត្ថុតាង និងសម្ភារមធ្យោបាយប្រព្រឹត្តបទល្មើស ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានប្រាប់អ្នកយកព័ត៌ឲ្យដឹងថា ក្រោយពីកម្លាំងនគរបាលបានធ្វើការឆែកឆេក្នុងរថយន្តបានរកឃើញ៖ ១)បេះដូងជ្រូក១៥ថង់ ស្មើនឹង ១៥០kg ២)ក្រពះជ្រូក២០ថង់ ស្មើនឹង២០០kg ៣)ត្រចៀកជ្រូក១៨ថង់ ស្មើនឹង១៨០kg ៤)ឆ្អឹងជំនីជ្រូក៣ថង់ ស្មើនឹង២២kg ៥)ពោះវៀនជ្រូក២ថង់ ស្មើនឹង២០kg សរុប៥៧២kg ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

បើតាមការអះអាងរបស់ម្ចាស់ទំនិញបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ទំនិញទាំងអស់នេះ ខ្លួនបានទិញពីស្រុកថៃ ដើម្បីយកទៅលក់នៅភ្នំពេញជាយូរខែឆ្នាំមកហើយ ថ្ងៃនេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់តែម្តង។ លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានឲ្យកម្លាំងនគរបាលសេដ្ឋកិច្ចពិនិត្យ និងធ្វើកំណត់ហេតុរួចរាល់ហើយ លុះនៅរសៀលថ្ងៃដដែល ក្រុមការជំនាញបានយកទំនិញទាំងអស់យកទៅដុតកម្ទេចចោលតែម្តង។ ចំណែករថយន្ត និងអ្នកដឹក ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ៕ធ.ដ

ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner