លោក ម៉ៃ ប៉ុមប៉េអូ អះអាងថា សហរដ្ឋអាម៉េរិកនឹងធានាដល់ការធ្វើនាវាចរណ៍ តាមច្រកសមុទ្រហូមូស

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យម្សិលមិញថា ការវាយប្រហារដោយអ៊ីរ៉ង់ ទៅលើសេរីភាពនៃការធ្វើនាវាចរណ៍របស់នាវាពាណិជ្ជកម្មកន្លងមកនេះ គឺបង្ហាញយ៉ាងច្បាស់ពីចេតនាមិនអនុញ្ញាតឲ្យមានការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ។

ប្រមុខការទូតកំពូលអាម៉េរិករូបនេះ បានអះអាងថា សហរដ្ឋអាម៉េរិក មិនចង់ធ្វើសង្គ្រាមជាមួយនឹងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ឡើយ ប៉ុន្តែខ្លួននឹងធានាដល់ការធ្វើនាវាចរណ៍តាមច្រកសមុទ្ររហូតដល់ច្រកភ្ជាប់ឈូងសមុទ្រពែក្ស និងឈូងសមុទ្រអូម៉ង់ ដែលជាច្រកសមុទ្រសំខាន់មួយ មាននាវាដឹកប្រេងច្រើនបំផុតធ្វើដំណើរឆ្លងកាត់។

លោក ម៉ៃ ប៉ុមប៉េអូ បានសង្កត់ធ្ងន់ទៀតថា អន្តរាគមន៍យោធានឹងត្រូវដាក់ពង្រាយប្រសិនបើចាំបាច់ ហើយថា សហរដ្ឋអាម៉េរិក នឹងធ្វើឲ្យប្រាកដថា យើងនឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ មិនថាជាការចរចាការទូត ឬតាមវិធីផ្សេងៗទៀត ដើម្បីសម្រេចឲ្យបានលទ្ធផលជោគជ័យ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner