ឯ​កឧត្តម អ៊ុច វ៉ាន់ថា៖ យោធិនចូលសោធននិវត្តន៍ បានចូល​រួម​យ៉ាង​ស​កម្ម​ក្នុង​កិច្ចការ ការពារជាតិ មាតុភូមិ និងចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយឆន្ទៈមោះមុត

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តតាកែវ)៖ ឯកឧត្តម ឧត្តមសេនីយ៍ ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានមានប្រសាសន៍ថា៖ សម្តេចតេជោ បានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ទទួលបានសុខសន្តិភាព ស្ថេរភាពជាតិពេញលេញ ជូនជាតិមាតុភូមិ និងប្រជនកម្ពុជា ។ ទទឹមហ្នឹងនេះដែរក្នុងរយៈពេល ២៥ឆ្នាំ មកនេះ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ពិតជា បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ការស្វែងរកសន្តិភាព និងចូលរួមក្នុងវិស័យការពារជាតិ បម្រើប្រជាជន អភិវឌ្ឍន៍ប្រទេស ដែលទទួលបានផ្លែផ្កាគួរជាមោទនៈ។

ថ្លែងនៅក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិនចូលនិវត្តន៍ និងបើកវគ្គហ្វឹកហ្វឺន ដល់នាយទាហានរង និងពលទាហាន ឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ ឯក អ៊ុច វ៉ាន់ថា បានគូសបញ្ជាក់ថា៖ សមិទ្ធផលដែលយើងទទួលបានទាំងអស់នូវពេលនេះ គឺពិតណាស់បានពីការចូលរួម ប្តេជ្ញាចិត្តខ្ពស់ អនុវត្តន៍ភារកិច្ច ប្រកបដោយឆន្ទៈមោះមុត វិន័យ និងទំនួលខុសត្រូវរបស់បងប្អូន យោធិនទាំងអស់ ពិសេសបងប្អូនយោធិនចូលសោធននិវត្តន៍នាពេលនេះ។

ជំនួសមុខឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃ ខភម និងជា មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានថ្លែងនូវ​ការ​ដឹងគុណប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅបំផុត ចំពោះយោធិនចូល​សោធន​និវត្តន៍គ្រប់រូប ដែលបានធ្វើពលិកម្មប្រកបដោយវីរភាពអង់អាចក្លាហាន ក្នុងស្មារតី​ស្នេហាជាតិ រួមចំណែកការពារបូរណភាពទឹកដី និងការកសាងការពារសន្តិភាព ស្ថិរភាពបានល្អប្រសើរជូនមាតុភូមិ និងប្រជាជន។ ទោះបីជាថ្ងៃនេះ បងប្អូន​យោធិនបានបញ្ចប់តួនាទី និង ភារកិច្ចការពារជាតិក្តី ក៏ស្នាដៃ វីរៈភាព និងគុណ​បំណាច់​ដ៏ធំធេងនេះ នៅតែត្រូវបានកោតសរសើរ ចង់ចាំ និងបន្សល់ទុក​សម្រាប់បងប្អូន យោធិនជំនាន់ក្រោយដកស្រង់បទពិសោធន៍ និងរៀនសូត្រយកជាគំរូ។

ឧត្តមសេនីយ៍ ឯក អ៊ុច វ៉ាន់ថា បានមានប្រសាសន៍បន្ថែមទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានដាក់​ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងគោលបំណង តម្កល់ខ្ពស់​នូវឧត្តមគតិស្នេហាជាតិ ប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ ប្រកបដោយ​សុខសន្តិភាព និងវិបុលភាព ជាសង្គមប្រកបដោយសុខដុម រមនា រួមសាមគ្គីជាធ្លុងមួយ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក បានបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូន ដល់យោធិនចំនួន ៣៥រូប និងបានផ្តល់ថវិកាដែលជាអំណោយរបស់សម្តេច មហាបវរធិតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ចំនួន ២០០,០០០រៀល និងថវិកាបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ចំនួន ២០០,០០០រៀល និងប្រកាសបើកវគ្គហ្វឹកហ្វឺន នាយទាហានរង និងពលទាហាន ឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ផងដែរ ។

សូមបញ្ជាក់ថា៖ វគ្គហ្វឹកហ្វឺន នាយទាហានរង និងពលទាហាន ឆ្នាំ២០២៤ របស់​បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក មានរយៈពេល ៩១ថ្ងៃ (ចាប់​បើកពីថ្ងៃទី០៤ ខែតុលា ដល់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤) ។ មានកម្ម​សិក្សា​ការីចំនួនសរុប ចំនួន ១១១នាក់ ក្នុងនោះមាន៖ គ្រូយោធាចារ្យចំនួន ០៨នាក់; គ្រូបង្គោលចំនួន ០៥នាក់; អ្នកគ្រប់គ្រងវគ្គចំនួន ០៨នាក់ និងអ្នកបម្រើចំនួន ០៣នាក់ ៕

ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner