៩ខែ! វៀតណាមកើបលុយពីក្តាម ​២២៧លានដុល្លារ

បរទេស៖ កាសែត VNexpress បានចេញផ្សាយថា វៀតណាមរកចំណូលបាន២២៧លានដុល្លារអាមេរិក ពីការនាំចេញក្តាម ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៤ បានកើនឡើង ៦៦% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ហើយត្រូវបានចាត់ទុកថា ជាកំណើនខ្លាំងបំផុតដែលត្រូវបានកត់ត្រា ក្នុងចំណោមផលិតផលនេសាទសំខាន់ៗ។

ផ្អែកតាមប្រភពដដែល សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ហៅកាត់ VASEP បាននិយាយនៅក្នុងរបាយការណ៍មួយថា ការកើនឡើងខ្លាំងបែបនេះជំរុញ ជាពិសេស ដោយទីផ្សារប្រទេសចិន ដែលមានកំណើនតម្រូវការ។ ប្រទេសជប៉ុន ក៏ជាទីផ្សារដ៏សំខាន់ផងដែរ ខណៈដែលគុណភាពក្តាមវៀតណាម កាន់តែអាចប្រកួតប្រជែង នៅទីនោះ។ វៀតណាមបានដាក់ក្តីរំពឹងថា ការនាំចេញក្តាមនឹងឈានដល់ តម្លៃសរុប ៣០០លានដុល្លារអាមេរិក សម្រាប់រយៈពេល ពេញមួយឆ្នាំ២០២៤នេះ។

សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ក៏បានព្យាករណ៍ដែរថា ការនាំចេញអាហារសមុទ្រសរុប របស់វៀតណាម នៅឆ្នាំ២០២៤ អាចកើនឡើង ៧% ពោលគឺនឹងមានតម្លៃរហូតដល់ ៩.៥ពាន់លានដុល្លារ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner